ក្រុមឯកទេសហាឡាល់កម្ពុជា ចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសស្តង់ដារផលិតផលហាឡាល ជូនវិស័យចំនួន ០២ ក្នុងរាជធានីភ្នំពេញ

ក្រុមឯកទេសផលិតផលហាឡាល ដឹកនាំដោយ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ជូនវិស័យចំនួន ០២ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលបានស្នើសុំបន្តសុពលភាព មានដូចជា៖
១. សហគ្រាស ធីតា ហេង ហេង ជាប្រភេទសហគ្រាសផលិតមីសរសៃ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦៨ ផ្លូវ ១៣៧K-11 សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. សិប្បកម្ម ផលិតមី ហ្គូយ ឃ្វេង ហេង ជាប្រភេទសិប្បកម្មផលិតមីសរសៃ និងសំបកគាវ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៥E0 ផ្លូវ ១៦៤ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចកទេសស្តង់ដារផលិតផលហាឡាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ថន សារ៉ន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកក្រុមឯកទេសផលិតផលហាឡាល លោកគ្រូ ទ្រេស ម៉ាន់សូរ សមាជិកក្រុមឯកទេសផលិតផលហាឡាលកម្ពុជា និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សរុបចំនួន ០៥រូប៕

បណ្តាញសង្គម

វីដេអូ